BREAKING

Find Us On Facebook

Sunday, June 7, 2015

៧ ចំណុច​ដែល​លោក​អ្នក​ស្វែង​យល់​​​ឲ្យ​ច្បាស់​ពី​​អត្ថន័យ​របស់​លុយ


រូបតំណាងប្រភព៖​ youthvoices
ពាក្យ ​ថា “លុយ​” បាន​ធ្វើ​​ឲ្យ​មនុស្ស​​នៅ​ទូទាំង​ពិភពលោក​ឲ្យ​និយមន័យ​ផ្សេងៗ​គ្នា។ អ្នក​​ខ្លះ​យល់​ថា មាន​លុយ​គឺ​មាន​អ្វីៗ​ទាំងអស់។ អ្នក​ខ្លះ​ទៀត​និយាយ​ថា លុយ​មិន​សំខាន់​ សំខាន់​គឺ​គំនិត។ ទោះបី​ជា​មាន​ការ​ខ្វែង​គំនិត​គ្នា​យ៉ាង​ណា​ក៏ដោយ អ្វី​ដែល​មាន​សារសំខាន់​បំផុត​​​សម្រាប់​ចែក​ជួន​ដល់​ប្រិយមិត្ត​នៅ​ពេល​នេះ គឺ​លោក​អ្នក​អាច​ស្វែង​យល់​ពី​អត្ថន័យ​របស់​វា​ចំនួន ៨​​យ៉ាង​ខាងក្រោម​នេះ​បន្តិច។ នេះ​នឹង​ធ្វើ​ឲ្យ​លោក​អ្នក អាច​យល់​បាន​ថា តើ​និយមន័យ​ដ៏​ពិត​របស់​វា​ស្ថិត​នៅ​លើ​អ្វី? ​

១) លុយ​គឺ​ជា​រឿង​ចាំបាច់​​និយាយ​ឲ្យ​ស្មោះត្រង់​ មាន​​របស់​តិចតួច​ណាស់​ដែល​លុយ​មិន​អាច​ទិញ​បាន​​ភ្លាមៗ​នៅ​ក្នុង​លោក​យើង​ នេះ មាន​ដូច​ជា អាយុជីវិត សុភមង្គល ចំណេះដឹង ភាព​វៃឆ្លាត កិត្តិយស​ ។ល។ លុយ​វា​សំខាន់​សម្រាប់​​ជួយ​ឲ្យ​អ្នក​អាច​រស់​រាន​ដោយ​ស្រួល​​នៅ​ក្នុង​ សង្គម​មួយ​​សម្រាប់​ផ្គត់ផ្គង់​ទិញ​យក​អ្វីៗ​ដែល​មនុស្ស​ភាគ​ច្រើន​មិន​មាន​ ក្នុង​នោះ​មាន​ដូច​ជា ​មាន​រថយន្ត​ជិះ​ទំនើបៗ ស្នាក់នៅ​​ក្នុង​វិឡា​ថ្លៃៗ មាន​ម្ហូបអាហារ​ហូបចុក​គ្រប់គ្រាន់ មាន​សំលៀក​បំពាក់​ល្អៗ ឬ មាន​សេវាកម្ម​សុខភាព​ល្អ​ឥត​ខ្ចោះ​ជា​ដើម។ យ៉ាងណាមិញ​លុយ​វា​មិន​សំខាន់​នោះ​ឡើយ​ប្រសិន​បើ​អ្នក​ត្រឹមតែ​ត្រូវ​ការ​វា​ សម្រាប់​តម្រូវ​ការ​របស់​អ្នក​ប្រចាំ​ថ្ងៃ​នោះ​ តែ​​បើ​អ្នក​ចង់​បាន​ឲ្យ​លើស​ពី​នេះ​ទៀត​នោះ​ដូច​អ្វី​ដែល​បាន​រៀបរាប់​ ខាងលើ​នេះ​ គឺ​ថា​ជៀស​មិន​ផុត​ពី​រឿង​​ត្រូវ​ការ​លុយកាក់​ឲ្យ​បាន​ក្រាស់ក្រែល​នោះ​ឡើយ។

២) លុយ​ត្រូវ​​ចេះ​គ្រប់គ្រង​វា​ឲ្យ​បាន​​​​វា​ជា​ រឿង​ងាយស្រួល​ដើម្បី​ធ្វើ​​ឲ្យ​លុយ​ក្នុង​ចំនួន​ណាមួយ​ដែល​អ្នក​រក​បាន​ បាត់បង់​ទៅ​វិញ​នៅ​ក្នុង​ពេល​ណាមួយ។ កត្តា​សំខាន់​ដែល​រួមមាន ភាព​លោភលន់ តណ្ហា​លើ​មាសប្រាក់ អំណាច ជា​ពិសេស​​នៅ​ពេល​ដែល​កត្តា​ទាំង​នេះ​​​​មកដល់​ចំណុច​ប្រសព្វ​​ទៅ​នឹង​ការ​ ចំណាយ និង មហិច្ឆតា​​ដែល​​គិត​ថា ចង់​ទិញ​នេះ​ទិញ​នោះ​មិន​ចុះចប់​​​​​នៅ​ពេល​ដែល​​​ខ្លួន​គ្មាន​​លទ្ធភាព​នោះ ​​ វា​នឹង​ក្លាយ​ជា​ឧបករណ៍​ដ៏​គ្រោះថ្នាក់​​​មួយ​នៅ​ទី​នេះ​។ ជា​ទូទៅ​មនុស្ស​ចង់​ផ្គូផ្គង​ខ្លួន​ឯង​ ឬ ចង់​រស់​នៅ​ឲ្យ​ហួស​ពី​​អ្វី​ដែល​ខ្លួន​មាន ដែល​នេះ​ធ្វើ​ឲ្យ​ពួកគេ​​​បាត់បង់​​​គ្រប់គ្រង​អ្វី​ដែល​​ជា​តម្រូវ​ការ​ ចាំបាច់​របស់​ខ្លួន ទៅ​​ផ្គាប់ចិត្ត​​នឹង​ភាព​លោភលន់​ដែល​គ្មាន​ប្រយោជន៍​។ អ្វី​ដែល​​មនុស្ស​យើង​មិន​បាន​ដឹង​នោះ​គឺ​ថា ការ​​ផ្គាប់ចិត្ត​នេះ​ហើយ​ដែល​ជា​អន្ទាក់​នៃ​ការ​ចំណាយ​គ្មាន​ទី​បញ្ចប់។ ​

៣) សុបិន​នឹង​ក្លាយ​ជា​ការពិត​ដោយសារ​តែ​លុយចំពោះ​ អ្នក​ដែល​សុបិន​ចង់​មាន​ប្រាក់​ច្រើន​លើសលប់​ អំណាច​ កិត្តិយស ​ត្រូវ​តែ​ដឹង​ថា អ្នក​អាច​​រក​លុយ​បាន​កាន់តែ​ច្រើន​​​​លុះតែ​អ្នក​មាន​លុយ។ ​អ្នក​ត្រូវ​តែ​ឆ្លាត​បន្តិច​ពី​រឿង​លុយកាក់​នេះ​ដើម្បី​សម្រេច​គោលដៅ​ដ៏​ ជាក់លាក់​មួយ ហើយ​​នៅ​ពេល​ដែល​អ្នក​​​ចូល​រួម​អនុវត្ត​ផែនការ​​​ផ្ដោត​ទៅ​លើ​គោលដៅ​នោះ​ ហើយ អ្នក​អាច​ប្រែក្លាយ​ក្តី​សុបិន្ដ​របស់​អ្នក​ឲ្យ​ក្លាយ​ជា​ការពិត​បាន។ យ៉ាងណាមិញ​ វា​មិន​ចាំបាច់​នោះ​ទេ​ដែល​ថា ដុល្លារ​គឺ​ជា​វត្ថុ​ចម្បង​ធ្វើ​ឲ្យ​អ្នក​សម្រេច​ក្តី​សុបិន្ដ​របស់​អ្នក​ បាន ពោល​គឺ​ទឹកចិត្ត​ វិជ្ជាជីវៈ ជំនាញ​បទពិសោធន៍ ចំណេះដឹង ​ដែល​កើត​មាន​នៅ​ក្នុង​​ខ្លួន​របស់​អ្នក​ ទាំង​នេះ​ក៏​អាច​ធ្វើ​ឲ្យ​ក្តី​សុបិន្ដ​នោះ​អាច​ក្លាយ​ជា​ការ​ពិត​បាន​ដែរ។

៤) មនុស្ស​អាច​ក្លាយ​ជា​ទាសករ​របស់​លុយ​​បាន​ដោយ​ងាយនៅ ​ក្នុង​ករណី​នេះ​វិញ គេ​បាន​សង្កេត​ឃើញ​ថា មនុស្ស​អាច​ក្លាយ​ជា​​ទាសករ​របស់​លុយ​​បាន​ដោយ​ងាយ ជា​ពិសេស​នៅ​ពេល​ដែល​ចំណង់ និង សម្ភារៈ​និយម​ស្ថិត​មក​ដល់​ចំណុច​ប្រសព្វគ្នា​។ ពេល​នោះ​ហើយ​ដែល​​ការ​ចំណាយ​ ​បាន​ក្លាយ​ជា​​សំបុក​ពីងពាង​ដ៏​ស្អិត​មួយ​​ចាំ​ស្ទាក់​​លុយ​របស់​អ្នក​។ ហេតុ​នេះ​ដូច​អ្វី​ដែល​បាន​លើក​ឡើង​ខាងលើ​ អ្នក​ត្រូវ​ចេះ​គ្រប់គ្រង​លុយ​ឲ្យ​​មាន​ប្រសិទ្ធភាព​បំផុត ជា​ពិសេស​ចំណាយ​ត្រឹមតែ​លើ​អ្វី​ដែល​ចាំបាច់ ទើប​សុបិន្ដ​របស់​អ្នក​អាច​ក្លាយ​ជា​ការ​ពិត​បាន។ ​​

៥) លុយ​ជា​វត្ថុ​ដែល​អ្នក​ត្រូវ​ចំណាយ​ឲ្យ​បាន​ត្រឹមត្រូវអ្នក ​​គួរតែ​ដឹង​ថា តើ​អ្នក​បាន​រក​ប្រាក់​ចំណូល​បាន​ប៉ុន្មាន? ហើយ​ចំណាយ​ទៅ​វិញ​ប៉ុន្មាន? អ្វី​ដែល​សំខាន់​នៅ​ទី​នេះ​នោះ​គឺ​ថា អ្នក​ត្រូវ​តែ​រក​ចំណូល​​ឲ្យ​បាន​ច្រើន​ជាង​ចំណាយ​ ឬ ចំណាយ​ឲ្យ​តិច​ជាង​ចំណូល នោះ​ហើយ​ជា​អ្វី​ដែល​អ្នក​គួរ​ដឹង​ថា តើ​អ្វី​ខ្លះ​ធ្វើ​ឲ្យ​អ្នក​ចំណាយ​ច្រើន​ជាងគេ​បំផុត?។ បន្ទាប់​មក​រក​គន្លឹះ​កាត់បន្ថយ​ចំណាយ​លើ​​វា​ឲ្យ​បាន​ច្រើន​តាម​តែ​អាច​ ធ្វើ​បាន។ ហេតុផល​ដែល​អ្នក​ត្រូវ​ធ្វើ​នៅ​ទី​នោះ​គឺ​ដើម្បី​ធានា​ថា អ្នក​ពិត​ជា​​មាន​លុយ​គ្រប់គ្រាន់​សម្រាប់​​សន្សំ​ទុក ឬ វិនិយោគ​នៅ​ថ្ងៃ​ខាងមុខ។​​

About ""

Lorem ipsum dolor sit amet, consectetur adipiscing elit. Vivamus suscipit, augue quis mattis gravida, est dolor elementum felis, sed vehicula metus quam a mi. Praesent dolor felis, consectetur nec convallis vitae.

Post a Comment

Copyright © 2013 Every day online
Design by FBTemplates | BTT