១) គេមិនឆ្លើយតបឆាប់រហ័ស៖ ដូចអ្នកបានដឹង ស្រាប់ហើយថា ចំនងស្នេហ៍ ពេលចាប់ផ្តើមដំបូង គឺមនុស្សតែងតែ អណ្តែតអណ្តូង ផ្អែមល្ហែម ដាក់គ្នា ហើយតែងប្រញាប់ ឆ្លើយតប សារ ឬក៏ទាក់ទង តាមទូរស័ព្ទ រកគ្នា យ៉ាងឆាប់រហ័ស ។ ប៉ុន្តែប្រសិនបើមិត្តប្រុស របស់អ្នក មិនសូវ អើពើរ ឆ្លើយតប នឹងអ្នក ដោយបន្ទាន់ ឬក៏មិនភ្ញាក់ផ្អើល នៅពេលឃើញ សាររបស់អ្នកទេនោះ គឺរូបគេ ប្រហែល ជាចាប់ផ្តើមធុញទ្រាន់ នឹងអ្នកហើយ។
២) គ្មានគម្រោងថ្មីៗជាមួយអ្នក៖ មិត្តប្រុសរបស់អ្នក លែងនិយាយ រឺក៏បបួលអ្នក ដើរសាន្ត ចេញទៅក្រៅ ជាមួយគ្នា ក្នុងថ្ងៃចុងសប្តាហ៍។ ជាពិសេស រូបគេហាក់ដូចជា មិនបង្ហាញ ភាពរីករាយ រំភើប នៅពេលបានជួបអ្នក ក្រោយធ្វើការ អស់រយៈពេល យ៉ាងយូរ។
៣) គេមិនប្រាប់អ្នក ពីជីវិតរបស់គេ៖ កាលពេល អ្នកនឹងគេ ទាក់ទងគ្នា គេតែងតែប្រាប់អ្នក ពីរឿង គ្រប់យ៉ាង ដែលកើតឡើង នៅកន្លែង ធ្វើការ មិត្តភក្កិរួមអាជីព ភាពមហិច្ឆតា និងគម្រោង របស់គេ ។ ប៉ុន្តែឥឡូវនេះ រូបគេលែងប្រាប់អ្នក ពីអ្វីទាំងអស់ ពីជីវិតរបស់គេ សព្វថ្ងៃ។
៤) គេលែងសរសើរអ្នក៖ ពេលនៅស្រឡាញ់គ្នា មិត្តប្រុសតែងតែ ស្វែងរកភាពស្រស់ស្អាត របស់អ្នក ហើយសូម្បីតែអ្នក មិនផាត់មុខ ក៏រូបគេ សរសើរថា អ្នកស្អាតដែរ ។ ប៉ុន្តែឥលូវនេះ គេមិនខ្វល់ថា អ្នកធ្វើអ្វីក៏ដោយ ក៏មិនចាប់អារម្មណ៍ នឹងអ្នក ហើយទោះបីអ្នក ស្លៀកសម្លៀក បំពាក់បែបណា រឺក៏ពាក់ស្បែកជើងអ្វី ក៏រូបគេ មិនសរសើរ រឺក៏មិនយកភ្នែក មើលដែរ។ ប្រសិនបើអ្នក សាកសួរគេ ថាអ្នកមើលទៅ យ៉ាងណា រូបគេនឹងឆ្លើយថា ជាម៉ូតមិនគួរឲ្យ ចាប់អារម្មណ៍សោះ។
៥) គេមិនយកចិត្តទុកដាក់ សម្តីរបស់អ្នក៖ មិត្តប្រុសរបស់អ្នក បានបញ្ចេញកាយវិការ ហាក់ដូចជា មិនខ្វល់ខ្វាយ និងមិនតបត នឹងសម្តីរបស់អ្នក ដែលត្រូវឲ្យអ្នក និយាយ២ ទៅ៣ដង ទៅគេ ដើម្បីឲ្យរូបគេលឺ ពីអ្វីដែលអ្នកចង់និយាយ។ ចំនុចនេះ វាពិតជាបង្ហាញ ថាសម្តីរបស់អ្នក ដែលនិយាយ ទៅកាន់គេ ហាក់បីដូចជា ធ្វើឲ្យរូបគេ ធុញទ្រាន់ខ្លាំង៕
Post a Comment