១) ភាវនា និងដកដង្ហើមឱ្យវែងៗ (Meditate and breathe)៖
ការធ្វើភាវនាមិនមែនចាំបាច់ធ្វើដូចអ្នកតាំងសីល្បិ៍នោះទេ លោកអ្នកគ្រាន់តែចំណាយពេលប៉ុន្មាននាទី ជាពិសេសមុនពេលដើរចូលទៅសម្ភាសន៍ជាការស្រេច។ ធ្វើបែបនេះ នឹងធ្វើឱ្យអារម្មណ៍របស់អ្នកជ្រះស្រឡះ និងអាចចងចាំបានល្អ។
២) ញ៉ាំចេក (eat banana)៖
សារធាតុនៅក្នុងផ្លែ ចេកដូចជា tryptophan, ប៉ូតាស្យូម និង beta-blockers គឺអាចជួយបំបាត់ភាពភ័យខ្លាចបាន លើសពីនេះចេកផ្ដល់ផលល្អដល់សុខភាពជាច្រើនទៀត។ បើមិនបានញ៉ាំរាល់ថ្ងៃ គួរញ៉ាំមុនពេលទៅសម្ភាសន៍។
៣) ហាត់ប្រាណ (exercise)៖
ការហាត់ប្រាណ ក៏អាចរួមចំណែកបំបាត់ភាពភ័យខ្លាចរបស់លោកអ្នកបានដែរ ក្រៅពីផ្ដល់អត្ថប្រយោជន៍ដល់សុខភាពរបស់លោកអ្នក។ ព្យាយាមក្រោកពីព្រឹកព្រលឹម ហើយហាត់ប្រាណបន្តិច ដូចជា រត់ត្រឹកៗជាដើម នឹងជួយធ្វើឱ្យអារម្មណ៍របស់លោកអ្នកស្រឡះល្អ។
៤) ញញឹម (smile)៖
ត្រូវញញឹមទោះបីជា អារម្មណ៍របស់អ្នក មិនចង់ញញឹមក៏ដោយ ក៏ត្រូវបង្ខំចិត្តញញឹមដែរ។ ការញញឹមធ្វើឱ្យអន្តរកម្មខាងក្នុងរាងកាយរបស់អ្នកមិនដក់ជាប់ នឹងភាពភ័យខ្លាចខ្លាំង។ នេះជាវិធីមួយផ្នែកធ្វើឱ្យលោកអ្នករឹងមាំមិនភិតភ័យពេលសម្ភាសន៍។
៥) អនុវត្តន៍ (practice)៖
មិនថាអ្នកជំនាញ ឬអ្នកដែលទើបនឹងស្វែងរកការងារថ្មីនោះទេ ការអនុវត្តគឺជារឿងសំខាន់ធ្វើឱ្យលោកអ្នកនិយាយបានល្អនៅពេល សម្ភាសន៍។ អានសំណួរ ដែលបានត្រៀមទុក និងព្យាយាមឆ្លើយម្ដងហើយម្ដងទៀត នៅមុខកញ្ចក់ គឺប្រៀបដូចជាលោកកំពុងសម្ភាសន៍មែនទែន។ ធ្វើរបៀបនេះច្រើនដង លោកអ្នកនឹងដឹងពីចំណុចខ្វះខាតដែលត្រូវនិយាយ ហើយព្យាយាមនឹករកចម្លើយសមស្រប ដើម្បីឆ្លើយមិនរដិបរដុប និងប្រកបដោយទំនុកចិត្តនៅពេលឆ្លើយសំណួរមែនទែន៕
Post a Comment