BREAKING

Find Us On Facebook

Friday, June 5, 2015

ក្រសួង​អប់រំ​ប្រកាស​ឲ្យ​អាណា​ព្យាបាល​សិស្ស​បាក់​ឌុប ប្រយ័ត្ន​ចាញ់​បោកជន​បោក​ប្រាស់​យក​លុយ​ជាថ្នូរ​ការ​សន្យា​ផ្តល់​អាហា​រូបករណ៍​




ក្រសួង ​អប់រំ យុវ​ជន និងកីឡា​នៅ​ថ្ងៃ​នេះ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ភ្លាមៗ ដោយ​ជំរាប​ជូន​អាណា​ព្យាបាល​សិស្ស​ថ្នាក់ទី១២ទាំង​អស់​ឲ្យប្រុង​ប្រយ័ត្ន​ ចំពោះ​ជន​ខិល​ខូចមួយ​ចំនួន បាន​ប្រើ​រូបភាព​អង្គការ ឬក្រុមហ៊ុន​ដើម្បី​អូស​ទាញ​សិស្ស និង​​អាណា​ព្យាបាល​ឲ្យ​បំពេញ​បែប​បទ និង​ប​ង់​ប្រាក់ ជាថ្នូរ​នឹង​ការ​សន្យា​ថា​ផ្តល់​អាហា​រូបករណ៍ ឬ​ផល​ប្រយោជន៍​ផ្សេងៗ ដោយ​ពុំមាន​លិខិត​បទ​ដ្ឋាន​ច្បាស់​លាស់។


ក្រសួង ​បា​នបញ្ជាក់​ថា ក្រសួង​អប់រំ​ពុំ​មាន​គោលការណ៍​អនុញ្ញាត​ឲ្យ​អង្គការ​ជាដៃ​គូ​អភិវឌ្ឍន៍ និង​ក្រុមហ៊ុន​ដែល​ធ្វើ​សកម្មភាព​ជួយ​ដល់​វិស័យ​អប់រំ ធ្វើ​រូបភាព​តាម​រូបភាព​បង់​ប្រាក់​ឡើយ​។​



ក្រសួង ​អប់រំ​ជម្រាប​ដល់​សាធារ​ណ​ជន​ប្រយ័ត្ន​មាន​ការចាញ់​បោក​គេ ព្រោះ​កន្លង​មកនេះ​ មាន​អង្គការ និង​ក្រុមហ៊ុន​មួយ​ចំនួន​បានធ្វើ​ការ​ផ្សព្វផ្សាយ​នៅ​ទីសាធារណៈ និង​នៅ​តាម​សាលា​រៀន​នានា​ដោយ​ផ្ទាល់​ដើម្បី​អូស​ទាញ​សិស្ស និង​អាណា​ព្យា​បាល​សិស្ស ឲ្យ​បង់​ប្រាក់​ជាថ្នូរ​នឹង​ការ​សន្យា​ថា ឲ្យ​អាហា​រូបករណ៍​នៅ​ពេល​ពួក​គេ​ប្រលង​ចប់​បាក់​ឌុប៕​

About ""

Lorem ipsum dolor sit amet, consectetur adipiscing elit. Vivamus suscipit, augue quis mattis gravida, est dolor elementum felis, sed vehicula metus quam a mi. Praesent dolor felis, consectetur nec convallis vitae.

Post a Comment

Copyright © 2013 Every day online
Design by FBTemplates | BTT