BREAKING

Find Us On Facebook

Friday, June 5, 2015

ថែរក្សា​ភ្នែក និងកម្ចាត់​ស្នាម​រង្វង់​ខ្មៅជុំ​វិញ​ភ្នែក​ដោយ​វិធី​ធម្មជាតិ​





មនុស្ស ​ភាគ​ច្រើន​មិន​សូម្បីតែ​គិត​អំពី​សុខភាព​ភ្នែក​របស់​ពួក​គេ រហូត​ដល់​ពួក​គេ​ចាប់​ផ្ដើម​មាន​បញ្ហា​ភ្នែក។ បញ្ហា​នេះ​អាច​ចាប់​ផ្ដើម​កើត​ក្នុង​ទម្រង់​នៃ​ភ្នែក​ស្ងួត ពិបាក​ក្នុងការ​សម្លឹង ឈឺក្បាល ឬមាន​រង្វង់​ខ្មៅ​ស្ថិតនៅ​ជុំវិញ​ភ្នែក។ មូល​ហេតុ​នៃបញ្ហា​ភ្នែក​ទាំង​នេះ​គឺអាច​កើត​ចេញ​ពីកត្ដា​ផ្សេងៗ​ជា​ច្រើន រាប់​តាំង​ពីការ​ឈឺចាប់​ដោយ​ខំប្រឹង​សំឡឹង ជំងឺ​លើស​ឈាម ការ​ចាំង​នឹង​ពន្លឺ​ព្រះអាទិត្យ រហូត​ដល់​ការ​គេង​មិន​គ្រប់គ្រាន់។ មិន​ថាវា​កើត​ឡើង​ដោយ​សារ​មូល​ហេតុ​អ្វី​នោះ​ទេ វិធីសាស្រ្ដ​ធម្មជាតិ​មួយ​ចំនួន ឬការ​ផ្លាស់​ប្ដូរ​របៀប​រស់នៅ​ក៏អាច​រក្សា​ភ្នែក​របស់​អ្នក​ឱ្យមាន​សុខភាព​ ល្អស្រប​តាម​អាយុ​របស់​អ្នក​ផង​ដែរ។​


វិធី​សាមញ្ញ​ដើម្បី​រក្សា​សុខ​ភាព​ភ្នែក
•គេងឱ្យ​បាន​គ្រប់​គ្រាន់ និង​សម្រាក​ភ្នែក​របស់​អ្នក​មួយ​ថ្ងៃៗ​ឱ្យ​បាន ពីរ ទៅ​បី​នាទី​ក្នុង​មួយ​ដងៗ
•មុន​ពេល​ចូល​គេង និង​ភ្ញាក់ពី​គេង​ពេល​ព្រឹក លាប​ភ្នែក​របស់អ្នក​នឹង​ទឹក​ក្ដៅ​ឧណ្ហៗ​ឱ្យបាន​ដង ១០​ដង
•សូម​កុំអាន​សៀវ​ភៅ​នៅ​កន្លែង​ដែល​មាន​ពន្លឺភ្លើង​តិច ឬអាន​នៅ​កន្លែង​ដែល​មាន​ពន្លឺ​ព្រះអាទិត្យ​ខ្លាំង​ដោយ​មិន​ពាក់​វ៉ែន​តា​ការពារ។
•នៅពេល ​ភ្នែក​របស់​អ្នក​ហត់​នឿយ បង្កើន​ភាព​ក្លៀវ​ក្លាឡើង​វិញ​ដោយ​លុញ​ដៃ​របស់​អ្នក​ទាំង​ពីរឱ្យ​ក្ដៅ រួចបិទ​ភ្នែក​ដោយ​យក​ដៃក្ដៅ​ឧណ្ហៗនោះ​មក​ដាក់ពី​លើ​ថ្នមៗ​ឱ្យ​បាន​រយៈ​ពេល​ មួយ​ ឬពីរ​នាទី។​
•បន្ថែម​វីតា​មីន​ទៅក្នុង​រ​បប​អាហារ ដោយ​ការ​ពិសាប​ផ្លែ​ឈើ និង​បន្លែ​ដូច​ជា​ការ៉ុត​ជា​ដើម។



ធ្វើ​យូហ្គា​ដើម្បី​ថែរក្សា​ភ្នែក និង​ក​ម្ចាត់​ស្នាម​រង្វង់​ខ្មៅ
វិធីមួយ ​ទៀត​ដើម្បី​កម្ចាត់​ភាព​ហត់​នឿយត្រង់​ភ្នែក ឬបំបាត់​ស្នាមរង្វង់​ខ្មៅ​ជុំវិញ​ភ្នែក គឺ​ត្រូវយក​ដុំ​សំឡី​ត្រាំ​ទៅក្នុងទឹក​ផ្កា​កូលាប ហើយ​លាប​ទៅ​លើ​ភ្នែក​នៅ​ពេល​អ្នក​សម្រាក​ឱ្យបាន​ពីរ ឬបី​នាទី។ បន្ទាប់​មក​សូម​សាក​ល្បង​អនុវត្ដ​លំហាត់​ប្រាណ​តាម​បែប​យូហ្គា​ខាង​ក្រោម​ នេះ ដើម្បី​បង្កើន​កម្លាំង​សាច់​ដុំភ្នែក​របស់​អ្នក​ឱ្យកាន់​តែ​ប្រសើរ៖​

1.អង្គុយ​ពែន​ភ្នែន​ឱ្យស្រួល និង​រក្សា​ក្បាល ខ្នង និងក​រ​បស់អ្នក​ឱ្យ​ត្រង់ សម្លឹង​ត្រង់​ទៅ​មុខ​ និង​ដកដង្ហើម​ឱ្យ​មាន​ចង្វាក់។
2.ចាប់ផ្ដើម ​សម្លឹង​ទៅ​មុខ​ក្នុង​​លក្ខណៈ​ម៉ោង១២(12 o’ clock position) ឱ្យ​បាន​ពីរ​វិនាទី ប្ដូរ​សម្លឹង​មក​ក្រោម​ក្នុង​លក្ខណៈ​ម៉ោង ៦(6 o’ clock position) បន្ទាប់​មក​សម្លឹង​ក្នុង​លក្ខណៈ​ម៉ោង៩  និង​លក្ខណៈ​ម៉ោង​៣ ម្ដងៗ​ឱ្យ​បាន ២វិនា​ទី។ សូម​បិទ​ភ្នែក និង​ដក​ដង្ហើម​ឱ្យ​បាន​វែងៗ និង​អនុវត្ដការ​ហាត់​ប្រាណ​ Yoga នេះ​ឱ្យ​បាន ៥​ដង។

វិធីធម្មជាតិ​ដើម្បី​ថែ​រក្សា និង​ព្យាបាល​ភ្នែក
គំនិត​ទាំង​អស់​នេះ​ក៏ជាវិ​ធីសាស្រ្ដ​ដ៏​ប្រសើរ  ដើម្បី​បន្ថយ​ការ​ហត់​នឿយ​ភ្នែក​ផង​ដែរ៖​
•ដាំទឹក​ដោះ​គោ(ទឹ​កដោះ​គោឆៅ​)ឱ្យពុះ ​ហើយ​ដួស​យក​ពពុះទុក​ឱ្យ​ត្រជាក់ រួចយក​មក​លាបឱ្យ​ពេញ​ផ្ទៃមុខ​មុន​ពេល​គេង។​
•លាយ ​ម្សៅ​រមៀត​ជាមួយ​នឹង​ប្រេងធ្មៃ​បីដំណក់ និង​កូរ​ឱ្យ​ក្លាយ​ជាល្បាយ​ខាប់។ លាប​ល្បាយ​នេះនៅ​បរិវេណ​ក្រោម​ភ្នែក​ឱ្យ​បាន ៣០នាទី បន្ទាប់​មក​លាងជម្រះ​ ហើយ​យក​ម្សៅ​សណ្ដែក​ខៀវ​មក​លាប​បន្ត។​
•បន្ថែម​ខ្លាញ់ត្រី​ទៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ ដើម្បី​ពង្រឹង​សុខភាព​ភ្នែក។​
•សាច់ ​ត្រសក់​ដែល​កោសរួច​អាច​យក​មកលាយ​ជា​មួយ​ទឹក​ក្រូច​ឆ្មារ ហើយ​យកសំឡី​មកផ្ដិត​ដាក់​ទៅ​លើភ្នែក​ឱ្យ​បាន ៥ ទៅ ១០នាទីដើម្បី​បំបាត់​ស្នាម​ខ្មៅ​ជុំវិញ​ភ្នែក។​
ចង់​បញ្ចប់​សូម​ជ្រាប ​ថា ឧបករណ៍​អេឡិកត្រូនិក​ទំនើប​ៗដូច​ជាម៉ាស៊ីម​កុំព្យូទ័រ​ជាដើម​នេះ​អាច​ បង្កបញ្ហា​ដល់​ភ្នែក​របស់​អ្នក។ ដូច្នេះ​ត្រូវ​ឱ្យ​ប្រាកដ​ថា អ្នក​បាន​សម្រាក​ភ្នែកខ្លះ​ៗ នៅ​ពេល​ប្រើ​វា៕​

About ""

Lorem ipsum dolor sit amet, consectetur adipiscing elit. Vivamus suscipit, augue quis mattis gravida, est dolor elementum felis, sed vehicula metus quam a mi. Praesent dolor felis, consectetur nec convallis vitae.

Post a Comment

Copyright © 2013 Every day online
Design by FBTemplates | BTT